អំពីគម្រោង

ព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានការរីកចំរើនខ្លាំងផ្នែកសេដ្ឋកិច្ច បើទោះបីជាទទួលឥទ្ធិពលនៃវិបត្តិហិរញ្ញវត្ថុ ឆ្នាំ២០០៧­-២០០៨ ដែលប៉ះពាល់ដល់ប្រទេសទាំងមូល។ ស្ថានភាពសេដ្ឋកិច្ចត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងលើសពី ៧%ក្នុងមួយឆ្នាំ នៃរយៈពេលជាងមួយទស្សវត្សកន្លងមករហូតដល់ ឆ្នាំ២០២០។ ចំនួនប្រជាជនសរុប ១៤.៦៧លាននាក់ ក្នុងឆ្នាំ២០១៣ មានការរីកចំរើនអត្រាប្រចាំឆ្នាំ ១.៤៦% ដែលប្រសើរជាងបណ្ដាប្រទេសមួយចំនួនស្ថិតនៅតាមដងទន្លេមេគង្គក្រោម។ 

ប្រជាជននៅទីប្រជុំជន រួមបញ្ចូលទាំងទីក្រុងភ្នំពេញមានប្រមាណ ២១.៤៤% នៃចំនួនប្រជាជនសរុប ដែលបង្ហាញអោយឃើញនៃការកើនឡើងគួរអោយកត់សម្គាល់ពី ១៨.៣២% ក្នុងឆ្នាំ១៩៩៨ ទៅដល់ ១៩.៥១% ក្នុងឆ្នាំ២០០៨។ កត្តាចំបងនៃការរីកចំរើនយ៉ាងឆាប់រហ័សនេះ បណ្តាលមកពីការហូរចូលយ៉ាងច្រើននៃពលករពីតំបន់ដាច់ស្រយ៉ាលចូលទៅកាន់ទីប្រជុំជនដើម្បីស្វែងរកឱកាសការងារ។        តួរលេខនេះ ក៏បានបង្ហាញអំពីការរីកលូតលាស់នៃសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការកែប្រែរចនាសម្ព័ន្ធនៃវិស័យឧស្សាហកម្មដែលកំពុងតែកើតមាននៅក្នុងប្រទេស។

ជាមួយគ្នានោះដែរក៏មានការខូចខាតនូវបរិស្ថានទីក្រុង ដែលបណ្តាលមកពីការរីកចម្រើននៃសេដ្ឋកិច្ច និងនគរូបនីយកម្មនៅក្នុងប្រទេសកម្ពុជា។ រាជធានីភ្នំពេញ ត្រូវបានសង្កេតឃើញថាការបំពុលបរិស្ថានកំពុងមានការកើនឡើងនូវបរិមាណនៃការបញ្ចេញសំណល់រាវ ដែលប្រព័ន្ធលូបង្ហូរសំណល់រាវនៅក្នុងទីក្រុងនៅមានកម្រិត។ ប្រឡាយចម្រោះត្រូវបានពង្រឹងដោយតំបន់ដីសើមធម្មជាតិដោយស្រូបយកនូវសារធាតុបំពុល ទោះបីជាកម្រិតការបំពុលមានការកើនឡើងលើសពីសមត្ថភាពនៃប្រព័ន្ធអេកូឡូស៊ីធម្មជាតិ។

វិស័យកម្មន្តសាល កំពុងតែរីកលូតលាស់ល្អក្នុងការវិនិយោគវិស័យឧស្សាហកម្មកាត់ដេរ។ ការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យទំហំធំ ធ្វើអោយមានការថយចុះតំហយគុណភាពដីជាគំហុក។ ការវិនិយោគ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍ធនធានកំពុងតែត្រូវបានយកចិត្តទុកដាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពី១០ឆ្នាំមុន ការវិនិយោគក្នុងវិស័យឯកជនដោយដើមទុនពីប្រទេសចិន និងកូរ៉េ។ ឯការវិនិយោគដោយក្រុមហ៊ុនជប៉ុន ក៏បានកើនឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងវិស័យ​    ផ្សេងៗ។ ក្នុងលក្ខខណ្ឌនេះ ការវាយតម្លៃដែលសមហេតុផល និងការគ្រប់គ្រងនូវបញ្ហាបរិស្ថានកំពុងក្លាយជាចំនុចសំខាន់មួយដើម្បីយល់ដឹងពីលំនឹងនៃការរីកចំរើនផ្នែកសេដ្ឋកិច្ច។ 

ក្រសួងបរិស្ថាននៃប្រទេសកម្ពុជា ជាស្ថាប័នមួយដែលថ្មីនៅក្នុងប្រទេស។ ក្រសួងបរិស្ថានត្រូវការការ   វិវត្តន៍ដើម្បីពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងដំណើរត្រួតពិនិត្យរបាយការណ៍បរិស្ថាន ការអនុវត្តនូវការត្រួតពិនិត្យតាមដានបរិស្ថាន និងអន្តរាគមន៍ក្នុងករណីចាំបាច់ណាមួយដើម្បីកាត់បន្ថយការធ្លាក់ចុះនូវតម្លៃបរិស្ថាន។ ទំនាក់ទំនងការអនុញ្ញាតផ្នែកបរិស្ថានដោយក្រសួងបរិស្ថាន និងការអនុញ្ញាតប្រតិបត្តិការដោយអាជ្ញាធរពាក់ព័ន្ធនៅមានកម្រិត បានបង្អាក់ដល់ការអនុវត្តនូវគោលការណ៍ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។

មន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន មិនបានយកចិត្តទុកដាក់ម៉ដ្ឋចត់លើបារ៉ាម៉ែត្រនៃបរិស្ថានក្នុងការវិភាគនៅមន្ទីរពិសោធន៍។ ដោយសារតែកំលាំងពលកម្ម និងហេដ្ឋារចនាសម្ព័ន្ធមន្ទីរពិសោធន៍នូវមានកម្រិត ចំនូននៃសំណាកទីតាំង និងប្រេកង់នៃការត្រួតពិនិត្យតាមដានបរិស្ថានពុំទទួលបានលទ្ធផល   ជាទីគាប់ចិត្ត។ គុណភាពនៃសេវាកម្មសល្យកម្មប្រសាទសាស្រ្ត ពុំទាន់ត្រូវបានវាយតម្លៃដោយសមហេតុសមផលនៅឡើយ។ 

បន្ថែមលើសពីនេះ ការវិភាគនៃការតាមដានសារធាតុពុល ក៏ត្រូវបានយកចិត្តទុកដាក់ ប៉ុន្តែការផ្ដល់អាទិភាពការងារដែលជាចំបងគឺកំណត់ពីបញ្ហាប្រឈមជាមុនសិន។ បញ្ហាប្រឈមនៃសមត្ថភាពនៅក្នុងមន្ទីរពិសោធន៍ ក៏ជាមូលហេតុដែលបង្កអោយមានការត្រួតពិនិត្យ និងតាមដាននូវប្រតិបត្តិការឧស្សាហកម្មពុំបានគ្រប់ជ្រុងជ្រោយ និងការវិវត្តនៅមានកម្រិតក្នុងការសហការជាមួយភាគីពាក់ព័ន្ធ។

វាមានភាពផ្ទុយទៅនឹងវិសាលភាពនៃការងារនេះ ដែលរដ្ឋាភិបាលនៃប្រទេសកម្ពុជា ស្នើអោយរដ្ឋាភិបាលនៃប្រទេសជប៉ុន អនុវត្តនូវគម្រោងសហប្រតិបត្តការផ្នែកបច្ចេកទេសសំរាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រួតពិនិត្យការបំពុលតាមរយៈការកសាងសមត្ថភាពមន្ត្រី។

ការពណ៌នាអំពីគម្រោង

គម្រោងសំរាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រួតពិនិត្យការបំពុលតាមរយៈការកសាងសមត្ថភាពមន្ត្រីសម្រាប់ក្រសួងបរិស្ថាននៃប្រទេសកម្ពុជា។ នៅក្នុងរបាយការណ៍នេះ សំដៅទៅលើពាក្យថាគម្រោងលុះត្រាណាមានបញ្ជាក់នៅក្នុងអត្ថបទ។ គម្រោងនេះត្រូវបានអនុវត្តក្នុងរយៈពេល ៣ឆ្នាំកន្លះ ចាប់ពីខែកក្កដា ឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ ដែលការងារចម្បងគឺនៅក្នុងទីក្រុងភ្នំពេញ។ គោលបំណងនៃគម្រោងនេះគឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដើម្បីការពារ​ កាត់បន្ថយ និងលុបបំបាត់ការបំពុលបរិស្ថានដោយផ្ដោតសំខាន់លើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងទឹក។ គម្រោងនេះត្រូវបានព្រាងឡើងដើម្បីសម្រេចនូវគោលដៅដែលបានរៀបរាប់ខាងលើដោយត្រូវសម្រេចអោយបាននូវលទ្ធផលចំនួន៣ ខាងក្រោម៖

លទ្ធផលទី១៖ ឯកសារលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការគ្រប់គ្រងការបំពុលដោយផ្ដោតសំខាន់លើទឹកត្រូវបានកែសម្រួលឡើងវិញ និងបញ្ជូនសម្រាប់អនុម័ត។

លទ្ធផលទី២៖ បញ្ហាបច្ចេកទេស និងនីតិវិធីដែលទាក់ទងនឹងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការគ្រប់គ្រងការបំពុលដោយផ្ដោតសំខាន់លើទឹកត្រូវបានស្រាយបំភ្លឺ និងចែកចាយដល់មន្ត្រីនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងភាគីពាក់ព័ន្ធផ្សេងៗ។

លទ្ធផលទី៣៖ សមត្ថភាពមន្ត្រីនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានទាំងអស់ និងស្ថាប័នពាក់ព័ន្ធដែល    អនុវត្តការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការគ្រប់គ្រងការបំពុលត្រូវបានពង្រឹង។ 

គោលបំណងសរុបជារួមរបស់គម្រោងនេះ គឺសមត្ថភាពខាងផ្នែកចំណេះដឹង និងបច្ចេកទេសត្រូវបានអភិវឌ្ឍន៍ដើម្បីអនុវត្តបេសកម្ម​ ធានានូវការការពារបរិស្ថាន និងធនធានធម្មជាតិត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ សូចនាករប្រតិបត្តការរបស់គោលដៅនៃគម្រោងគឺ៖

  1. ការងាររបស់អគ្គនាយកដ្ឋានគាំពារបរិស្ថានក្នុងការវាយតម្លៃហេតុប៉ះពាល់បរិស្ថានទទួលបាននូវការទុកចិត្តពីស្ថាប័នរដ្ឋាភិបាលដែលធ្វើការទាក់ទងទៅនឹងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយប្រៀបធៀបពីចំនុចចាប់ផ្ដើមនៃគម្រោង។
  2. តម្លាភាពនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ត្រូវបានពង្រឹងតាមរយៈព៌តមានដែលបានផ្សព្វផ្សាយ។
  • ធាតុចូល

ភាគីជប៉ុន

  1. អ្នកជំនាញជនជាតិជប៉ុន ៖ អ្នកជំនាញធ្វើការរយៈពេលខ្លីចំនួន ៧-១០ នាក់
  2. ការបណ្តុះបណ្តាល៖ ទស្សនកិច្ចសិក្សាទៅប្រទេសជប៉ុន ឬប្រទេសផ្សេងៗ
  3. ការចំណាយក្នុងស្រុក៖ 

ចំណាយសម្រាប់សកម្មភាពការងាររបស់អ្នកជំនាញ

អនុកិច្ចសន្យាសម្រាប់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន

អនុកិច្ចសន្យាសម្រាប់ការប្រមូលទិន្នន័យ និងធាតុចូលទិន្នន័យគោល

អ្នកប្រឹក្សាយោបល់ក្នុងស្រុកដែលជួយពង្រាងឯកសារបទដ្ឋានគតិយុត្ត

ថវិកាមួយភាគតូចសម្រាប់ការស្រាវជ្រាវ

  1. ម៉ាស៊ីន ឧបករណ៍ និងសំភារៈ

ឧបករណ៍តាមដានគុណភាពទឹកដែលអាចយួរបាន និងគ្រឿងបន្ទាប់សន្សំ សារធាតុគីមី

ឧបករណ៍តាមដានគុណភាពខ្យល់ដែលអាចយួរបាន

ឧបករណ៍ទូទៅផ្នែកមន្ទីរពិសោធន៍ (បន្ទះក្ដៅ, ឧបករណ៍កម្តៅទឹក, ឧបករណ៍វាស់ pH )

ភាគីកម្ពុជា

  1. បុគ្គលិកភាគីម្ខាងទៀត រួមទាំងបុគ្គលិករដ្ឋបាល
  2. ទីតាំងការិយាល័យ និងបន្ទប់ប្រជុំ
  3. ការចំណាយក្នុងស្រុក (មើលក្នុងកំណត់ហេតុការប្រជុំ)

អំពីយើងខ្ញុំ

រចនាសម្ព័ន្ធនៃគម្រោង

សមាជិកដែលអនុវត្តគម្រោងនេះរួមមាន មន្រ្តីនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន និង អ្នកជំនាញរបស់អង្គការ JICA និងការគាំទ្រពីគណៈកម្មការសម្របសម្រួលអន្តរក្រសួង (JCC​) ព្រមទាំង JICA

Term pf Cooperation

From 5th July 2017 to 29th January 2021

Subject

Environmental Management

Contents

What's New

2018-10-31 Materials updated
2018-09-14 Activity updated
2018-09-12 English site opened

 

Related Links

Jica Cambodia Office

ព័ត៌មានចុងក្រោយ
ដៃគូរសហការណ៍

ទំនាក់ទំនងអគ្គនាយកដ្ឋាន

អគារ​មរតក​តេជោ ដី​ឡូ​លេខ៥០៣ ផ្លូវ​កៅស៊ូ អម​មាត់ទន្លេ​បាសាក់ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​

info@moe.gov.kh

(+855) 23 213 908, (+855) 23 220 369