ពិធីទទួលឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ និងផ្សែងអ័ព្ទឆ្លងដែនពីភាគីថៃ សម្រាប់ធ្វើការតាមដានគុណភាពខ្យល់និងផ្សែងអ័ព្ទឆ្លងដែន

29-04-2019

នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅការិយាល័យគយព្រំដែនកម្ពុជា ថៃ (អារញ្ញប្រាថេត -ប៉ោយប៉ែត) មានរៀបចំពិធីទទួលឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ និងផ្សែងអ័ព្ទឆ្លងដែនពីភាគីថៃ។ ឧបករណ៍នេះសម្រាប់ធ្វើការតាមដានគុណភាពខ្យល់ និងផ្សែងអ័ព្ទឆ្លងដែន ក្នុងនោះដែរក៏ប្រើប្រាស់សម្រាប់បណ្តុះបណ្តាលមន្រ្តី រយះពេលពីរខែ ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩។ ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៉ាក សុខារ៉ាវុត អគ្គនាយករងគាំពារបរិស្ថាន និងលោក Thalearngsak Petchsuwan អគ្គនាយករង នៃក្រសួងធនធានធម្មជាតិ និងបរិស្ថាននៃព្រះរាជាណាចក្រថៃ ដោយកម្មវិធីនេះស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានគាំពារបរិស្ថានក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា និងនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថាន ក្រសួងធនធានធម្មជាតិ និងបរិស្ថាន នៃព្រះរាជាណាចក្រថៃ។

ព័ត៌មានចុងក្រោយ
ដៃគូរសហការណ៍

ទំនាក់ទំនងអគ្គនាយកដ្ឋាន

អគារ​មរតក​តេជោ ដី​ឡូ​លេខ៥០៣ ផ្លូវ​កៅស៊ូ អម​មាត់ទន្លេ​បាសាក់ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​

info@moe.gov.kh

(+855) 23 213 908, (+855) 23 220 369